សកម្មភាព

ក្រសួងធនធានទឹក និងឧតុនិយម មានមុខងារ និងភារកិច្ចដូចតទៅ :

កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹក បម្រើដល់ ការធ្វើអាជីវកម្ម ការអភិវឌ្ឍន៍ និង ការថែរក្សាការពារ ប្រកបដោយនិរន្តរភាព ជាលក្ខណៈជាតិ និងអន្តរជាតិ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

សិក្សាស្រាវជ្រាវ នូវសក្តានុពលទឹក រួមទាំងទឹកលើដី ទឹកក្រោមដី និងលើអាកាស ក្នុងក្របខ័ណ្ឌជាតិដើម្បី បង្កើតឡើងនូវមូលដ្ឋាន បច្ចេកវិទ្យាសាស្ត្រច្បាស់លាស់។

លើកទិសដៅ ផែនការរយៈពេលខ្លី មធ្យម និងវែង ក្នុងការធ្វើអាជីវកម្ម ការអភិវឌ្ឍន៍ និងការថែរក្សាការពារ នូវធនធានទឹក និងឧតុនិយម ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងនៅទីក្រុង និងជនបទ។

គ្រប់គ្រង ត្រួតពិនិត្យ នូវរាល់ការធ្វើអាជីវកម្ម លើធនធានទឹកដោយផ្ទាល់ និងប្រយោល ប្រកបដោយប្រសិទ្ធិភាព និងកាត់បន្ថយឲ្យបានជាអតិបរមា នូវគ្រោះមហន្តរាយដែលអាចកើតឡើង។

រៀបចំតាក់តែងច្បាប់ លិខិតបទដ្ឋាន និងបទប្បញ្ញតិផ្សេងៗ ដែលពាក់ព័ន្ធ នឹងការគ្រប់គ្រង ធនធានទឹក ព្រមទាំង តាមដានលើការអនុវត្ត។

ប្រមូលចងក្រងឯកសារ និងធ្វើអាជីវកម្ម នូវទិន្នន័យឧតុនិយម និងជលសាស្ត្រ បម្រើដល់ វិស័យនានា ដែលមានការពាក់ព័ន្ធជាលក្ខណៈ ជាតិ និងអន្តរជាតិ ដើម្បីផលប្រយោជន៍ សង្គមជាតិទាំងមូល។

ផ្តល់ការគាំទ្រ និងការណែនាំបច្ចេកទេសជាចាំបាច់ដល់ អង្គការវិជ្ជាជីវៈ សហគមន៍ និងប្រជាពលរដ្ឋទូទៅដែល មានការពាក់ព័ន្ធ ដើម្បីកែលំអរ និងការធ្វើអាជីវកម្ម ធនធានទឹកឲ្យបានសមស្រប។

ពង្រីក និងបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីមានវិធានការបណ្តុះបណ្តាលកែលំអរ និងផ្សព្វផ្សាយ។

ចូលរួមអនុវត្តការងាពាក់ព័ន្ធ នឹងអាងទន្លេមេគង្គ ស្របតាមភារកិច្ចរបស់ក្រសួង។

ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ លើវិស័យធនធានទឹក និងឧតុនិយម។

តួនាទីភារកិច្ចរបស់នាយកដ្ឋានឧតុនិយម៖ :

រៀបចំផែនការរយៈពេលខ្លី មធ្យម ក្នុងការស្តារ និងអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងនូវ សមត្ថភាព នៃវិស័យឧតុនិយមទូទាំងប្រទេស។

បង្កើត និងគ្រប់គ្រងស្ថានីយឧតុនិយមនៅក្នុងប្រទេសទាំងមូល។

ផ្តល់ព័ត៌មានព្យាករណ៍អាកាសធាតុរយៈពេលខ្លី និងវែងដល់វិស័យដែលពាក់ព័ន្ធ។

ព្យាករណ៍ភាពមិនប្រក្រតីនៃបាតុភូត ឧតុនិយមនិងផ្តល់ព័ត៌មានឲ្យដឹងជាមុន ដើម្បីមានវិធានការការពារ និងបង្ការគ្រោះថ្នាក់ដែលបណ្តាលពីមហន្តរាយ អាកាសធាតុ។

លើកកំពស់ចំណេះដឹង ផ្នែកទំនាក់ទំនងជាតិ និងអន្តរជាតិលើបច្ចេកវិទ្យា ឧតុនិយម។

ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យឧតុនិយមកម្ពុជា ជាមួយឧតុនិយម នៃបណ្តាប្រទេសនានា និង អង្គការឧតុនិយមពិភពលោក។

រៀបចំរបាយការណ៍ប្រចាំឆ្នាំ ស្តីពីស្ថានភាពឧតុនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។